មន្ត្រីក្រសួងបរិស្ថានថាក្រសួងនឹងធ្វើការសិក្សាស្រាវជ្រាវតំបន់អារ៉ែង ដើម្បីអភិវឌ្ឍន៍តំបន់នោះឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ។

15975058_1217165768366171_3972827370937686956_o

លោកសៅ សុភាពអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់វីអូឌីនៅព្រឹកនេះថា ក្រសួងគាំទ្រឱ្យមានការអភិវឌ្ឍន៍នៅតំបន់អារ៉ែង ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យលើលទ្ធភាព តំបន់នោះដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែទោះយ៉ាងណាលោកបានបញ្ជាក់ថាក្រសួងនៅមិនទាន់ អាចដឹងថានឹងអភិវឌ្ឍន៍ តំបន់អារ៉ែងឱ្យក្លាយជាតបន់អេកូទេសចរណ៍ធម្មជាតិបែបសហគមន៍ ឬវិនយោគដោយក្រុមហ៊ុនឯកជននៅឡើយនោះទេ។

លោកបានបញ្ជាក់ថា«ការងារនៅអារ៉ែងនេះគឺយើងអត់មានអីត្រូវធ្វើអត្ថាធិប្បាយច្រើនទេសម្តេចគាត់ឱ្យទិសដៅ ឬក៏គោលការគឺថាយើងមិនអភិវឌ្ឍន៍វារីអគ្គិសនីទេអាហ្នឹងបញ្ជាក់កាលពីម្សិលម៉ិញឡើងវិញ ហើយយើងនឹងពិនិត្យទៅតាមលទ្ធភាពជាក់ស្តែង និងជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគទេសចរណ៍ធម្មជាតិ វាបែបយ៉ាងមេចៗ គឺយើងមិនទាន់បានសិក្សាលំអិតនោះទេ វាមានលក្ខណៈច្រើន តើយើងធ្វើទេសចរណ៍ធម្មជាតិកម្រិតសហគមន៍ មួយការវិនយោគដោយផ្នែកឯកជន ដែលយើងហៅផ្នែកអេកូទេសចរណ៍ ឬ ទេសចរណ៍ធម្មជាតិយើងនឹងពិនិត្យទៅខាងមុខទៀត »

ការលើកឡើងដូច្នេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧ម្សិលមិញថា តំបន់អារ៉ែងមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍ធម្មជាតិវិញ។

គួរបញ្ញាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅនេះមានសកម្មជនបរិស្ថានដែលប្រឆាំងនឹងការ សង់ទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែងត្រូវបានឃាត់ខ្លួន រីឯលោក អេឡិចស្ថាបនឹកអង្គការ មាតាធម្មជាតិ ដែលមិនគាំទ្រការសង់ទំនប់អគ្គិសនីនោះ ក៍ត្រូវបានបណ្តេញចេញ ពីកម្ពុជា ដែរ៕

Source: ក្រសួងបរិស្ថាននឹងអភិវឌ្ឍន៍តំបន់អារ៉ែងទៅជាកន្លែងទេសចរណ៍ធម្មជាតិ – VOD Hot News

Advertisements