ការប្រជុំផ្ទៀងផ្ទាត់របកគំហើញពីការប៉ានប្រមាណភាពងាយរងគ្រោះនិងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី

នៅថ្ងៃទី ២៦ -២៧ ខែមករា ឆ្នំា២០១៦ គម្រោងជីវិតនិងធម្មជាតិ បានរៀបចំប្រជុំផ្ទៀតផ្ទាត់លទ្ធផលស្តីពីការប៉ានប្រមាណភាពងាយរងគ្រោះនិងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VIA) នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តរតនគិរី។​ ការប្រជុំប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃកន្លះ ដោយមានការចូលរួមពីតំណាងសហគមន៍ពីឃុំតាវែងលើ មេឃុំ ជំទប់ឃុំ តំណាងមកពីមន្ទីរបរិស្ថាន ស្រុក ខេត្ត មន្ត្រីមកពីឩទ្យានជាតិវិរៈជ័យ តំណាងមន្ទីរធនធានទឹក កិច្ចការនារី កសិកម្ម និងតំណាងរបស់អង្គការ Save Cambodia’s Wildlife (SCW)។​

_DSC9144

Validation workshop with stakeholders in Provincial Department of Environment, Ratanakiri province

ការបង្ហាញពីគម្រោងស្តីពីរបកគំហើញពី VIA ត្រូវបានបង្ហាញដល់អ្នកចូលរួម ទាក់ទងនឹងផ្នែកកសិកម្ម ទីជម្រាល យេនឌ័រនិងជម្រើសមុខរបរចិញ្ចឹមជីវិត។ នៅក្រោយពីការបង្ហាញនីមួយៗ ពេលវេលាត្រូវទុកសម្រាប់ការចោទសួរ ក៏ដូចជាការពិភាក្សាបន្ថែមលើរបកគំហើញ។ នៅថ្ងៃទី ១ ដដែល ការបង្ហាញនិងពិភាក្សាពីផែនការសកម្មភាពពង្រាង ក៏ត្រូវបានធ្វើឡើងផងដែរ។ អ្នកចូលរួមត្រូវបានបែងចែកជា ៣ ក្រុម ពិភាក្សាពីផ្នែក កសិកម្ម យេនឌ័រនិងមុខរបរចិញ្ចឹមជីវិត និងផ្នែកទីជម្រាល។​ សកម្មភាពបន្ថែមមួយចំនួនត្រូវបានស្នើឡើងអោយដាក់បន្ថែមនៅក្នុងផែនការពង្រាង ដែលជាហេតុធ្វើអោយផែនការពង្រាងនេះកាន់តែមានភាពលម្អិត និងច្បាស់លាស់។

នៅព្រឹកថ្ងៃទី ២ នៃកិច្ចប្រជុំ ការពិភាក្សាពីសកម្មភាពដែលមន្ទីរពាក់ព័ន្ធនីមួយៗបាននិងកំពុងអនុវត្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ចំណុចខ្លំាំង ការពង្រឹងសមត្ថភាពបន្ថែម ក៏ដូចជាការប្រឈមនិងដំណោះស្រាយកន្លងមកត្រូវបានធ្វើឡើង ដោយមានការបែងចែកជាក្រុមទៅតាមមន្ទីរនីមួយៗ។ អង្គការ SCW ក៏បានចូលរួមនៅក្នងការពិភាក្សានេះដែរ។​

_DSC9162

Group representative presenting result of the small group discussion, Ratanakiri province 

ជាការសន្និដ្ឋានចំពោះកិច្ចប្រជុំនេះ អ្នកចូលរួមទាំងអស់មានការចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់យោបល់កែលម្អចំពោះរបកគំហើញពី VIA និងផែនការសកម្មភាពពង្រាងរបស់គម្រោង។ បន្ថែមពីនេះ ចំណុចខ្លាំង ចំណុចខ្សោយ ការពង្រឹងសមត្ថភាពដែលត្រូវការបន្ថែម និងការប្រឈមផ្សេងៗរបស់មន្ទីរនីមួយៗត្រូវបានកំណត់ ដែលជាព័ត៌មានសម្រាប់គម្រោងត្រូវយកចិត្តទុកដាក់ និងអនុវត្តអោយមានប្រសិទ្ធិភាព។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s