នៅថ្ងៃទី​ ២៣​ ខែធ្នូ ឆ្នាំ២០១០ នៅការិយាល័យអង្គការ សេដាក ភ្នំពេញមានរៀបចំការប្រជុំប្រចាំខែរបស់កម្មវិធីអភិវឌ្ឍន័មូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក យី គីមថាន និងមានអ្នកចូលរួមចំនួន​ ១៩ នាក់ (ស្ត្រី ៤​នាក់) មកពីបណ្តាលខេត្តផ្សេងៗ។​ ការប្រជុំផ្តោតសំខាន់ទៅលើការចែករំលែកព័ត៍មាន សកម្មភាព​និងលទ្ធផលការងារនៅក្នុងឆ្នាំ២០១០ ក៏ដូចជាការរៀបចំផែនការសម្រាប់ឆ្នាំ២០១១។​ ជាបឋម អ្នកចូលរួមធ្វើការចែករំលែកព័ត៍មានប្លែកៗពីតាមមូលដ្ឋាន និងបន្ទាប់មកលោក យី​ គីមថាន ធ្វើការបង្ហាញពីគម្រោងថ្មីចំនួន ១៣ ដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០១១ ក៏ដូចជា​រំលឹកឡើងវិញពី យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន​។

សម្រាប់ឆ្នាំ ២០១០-២០១១ គោលដៅរបស់យើងគឺ​​​ To Strengthen the capacity and ownership of 500,000 small farmers to improve quality of lives and actively participate in society development.​ យើងនឹងផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយកសិកម្ម (Food security and Sustainable Livelihood), អភិបាលកិច្ចល្អ,​ បម្រែបម្រួលអាកាសធាតុ, ការពង្រឹងអំណាចស្ត្រីជនបទ,​​ ការអប់រំកម្រិតបឋម​ ។ល។

Advertisements