ការគាំទ្រគម្រោង សន្តិសុខស្បៀងនៅខេត្តមណ្ឌលគិរី

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥​ ខែ​មិថុនា​​ ឆ្នាំ២០១០ លោកបណ្ឌិត យ៉ង​ សាំងកុមារ​ ប្រធានអង្គការ សេដាក រួមជាមួយលោក យី​ គីមថាន នាយកកម្មវិធីអភិវឌ្ឍន៌មូលដ្ឋាននៃអង្គការ សេដាក និងលោក យឹម​ សុខសុភាស់ អ្នកសម្របសម្រួលគម្រោង​សន្តិសុខស្បៀង​នៅ​ខេត្ត​មណ្ឌលគិរី​បានចុះគាំទ្រដល់គម្រោងសន្តិសុខស្បៀងនៅខេត្តមណ្ឌលគិរី។​​ នៅក្នុងពេលចុះគាំទ្រនោះ លោកបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកគម្រោង រួមទាំងមានការចូលរួមពីបុគ្គលិកមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងជំនួយការ​នៅតាម​មូលដ្ឋានដែលបានជ្រើសរើសដោយអង្គការ សេដាក។

សិក្ខាកាមបានរៀនសូត្របានច្រើនពីការទ្រស្តីនិងការអនុវត្តន៌សម្រាប់ការអភិវឌ្ឍន៌ខ្លួនឯង​ ដូចជាទ្រឹស្តី ស ម ច ល (សុខភាព មិត្តភាព ចំណេះដឹង លុយ)​ ក៏ដូចជាបានរៀនសូត្រពីការពង្រីករង្វង់ឥទ្ធិពល ជំនាញសម្របសម្រួល របៀបនៃការប្រើប្រាស់សំណួរ​ ការវិភាគពីចំណុចខ្លាំង ចំណុចខ្សោយ ចំណុចដែលត្រូវបញ្ឍប់ ចំណុចដែលត្រូវធ្វើបន្ថែម ចំណុចកែលម្អជាដើម។

ការបណ្តុះបណ្តាលនេះវាបានជួយអោយបុគ្គលិកបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៌ខ្លួនឯង​ បានបង្កើននូវជំនាញនិងរបៀបធ្វើការជាមួយកសិករ ជាពិសេសជនជាតិដើមភាគតិច (ភ្នង) នៅក្នុងតំបន់គោលដៅរបស់គម្រោង។​ បុគ្គលិកទាំងនោះសន្យានឹងយកអ្វីដែលបានរៀនសូត្រទៅសាកល្បង និងអនុវត្តនៅតាមសហគមន៌របស់ខ្លួន។

2 comments

  1. Dear Bong,

    MDK Team were very happy to learn from Teacher. I found that the humus is very useful for our agriculture. I will promote and push all farmers to collect all humus to use for their vegetable growing and rice field.

    Kinds, ratana

    Like

  2. yes, thank you. they are happy while they received technical support from Dr. Yang Saing Koma. They have improved and gained more knowledge and skill of working with the poor especially the indigenous people.

    Ratana, thank you that you always visit my blog. Kind regards and wish you success.

    Sok Sophors

    Like

Leave a comment