ប្រជុំឆ្លុះបញ្ចាំង ត្រួតពិនិត្យគម្រោង​ នៅខេត្តមណ្ឌលគិរី

ចាប់ពីថ្ងៃទី​ ៧​ដល់ថ្ងៃទី ១០​ ខែមិថុនា​ ឆ្នាំ២០១០ លោក​ យឹម​ សុខសុភាស់ (អ្នកសម្របសម្រួលគម្រោង) បានធ្វើការគាំទ្រ និងត្រួតពិនិត្យ​គម្រោង កែលម្អសន្តិសុខស្បៀងសំរាប់ស្ត្រី និងគ្រួសារក្រីក្រ នៅខេត្តមណ្ឌលគិរី រយៈពេល​ ៤ ​ថ្ងៃ។​​ នៅក្នុងពេលនោះដែរ​ លោក យឹម​ សុខសុភាស់បានជួបពិភាក្សាជាបុគ្គល​ និងជាក្រុមជាមួយបុគ្គលិកគម្រោង ដោយមានការចូលរួម​ពីជំនួយការនៅ​តាម​មូលដ្ឋានផង​ដែរ។​ ការពិភាក្សាផ្តោតសំខាន់ទៅលើការទុកដាក់ឯកសារ​ របាយការណ៌ហិរញ្ញវត្ថុរបស់គម្រោង ការត្រួតពិនិត្យផ្ទៃក្នុង​របស់​គម្រោង​ និងការអភិវឌ្ឍន៌ខ្លួនឯង។

From 7-10 June 2010 Mr. Yim Sok Sophors (project coordinator of IFWP-MP) conducted a four-day supporting mission to a project titled “Improving Food Security for Women and Rural Poor in Mundulkiri Province”. During the mission, Mr. Yim Sok Sophors meet and discussed with all of project staff individually and in group, the Community based Field Assistants also participated in the reflection meeting. The discussion mainly focused on document preparation, financial report, internal quality control and self development.

តាមរយៈការប្រជុំឆ្លុះបញ្ចាំងនេះ ធ្វើអោយបុគ្គលិកបានយល់ដឹងច្រើនថែមទៀត ពីភាពរីកចម្រើនក្នុងការអនុវត្តន៌គម្រោង អ្វីជាចំណុចដែលធ្វើបានល្អ អ្វីជាចំណុចដែលធ្វើមិនទាន់បានល្អ និងដឹងថាត្រូវយកចិត្តទុកដាក់លើចំណុចអ្វីបន្ថែមទៀតដើម្បីអោយ​គម្រោងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។​ ទន្ទឹមនឹងនេះវាក៏បានជួយពញ្ញាក់បុគ្គលិកអោយយកចិត្តទុកដាក់ទៅលើគុណភាពការ​ងារជាជាងបរិមាណ។​ ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់គម្រោងនឹងត្រូវបានកែលម្អ ការត្រួតពិនិត្យផ្ទៃក្នុងរបស់គម្រោងនឹងត្រូវធ្វើឡើង​អោយបានទៀងទាត់ដើម្បីធានាគុណភាពរបស់គម្រោងបានប្រសើរឡើង។​ ជាចុងក្រោយ បុគ្គលិកគម្រោងទាំងអស់ រួមទាំងអ្នកជំនួយ​ការនៅតាមមូលដ្ឋានបានសន្យានឹងធ្វើការសរសេរការឆ្លុះបញ្ចាំងប្រចាំសប្តាហ៌ក្នុងគោលបំណងដើម្បីរៀនសូត្រ និងចែករំលែកព័ត៌មាន ពីគ្នាទៅវិញទៅមក។

Advertisements

About Climate Smart Agriculture (CSA)

freelance consultant
This entry was posted in Meeting and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s