//
home

Latest Post

ការប្រជុំផ្ទៀងផ្ទាត់របកគំហើញពីការប៉ានប្រមាណភាពងាយរងគ្រោះនិងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី

នៅថ្ងៃទី ២៦ -២៧ ខែមករា ឆ្នំា២០១៦ គម្រោងជីវិតនិងធម្មជាតិ បានរៀបចំប្រជុំផ្ទៀតផ្ទាត់លទ្ធផលស្តីពីការប៉ានប្រមាណភាពងាយរងគ្រោះនិងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VIA) នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តរតនគិរី។​ ការប្រជុំប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃកន្លះ ដោយមានការចូលរួមពីតំណាងសហគមន៍ពីឃុំតាវែងលើ មេឃុំ ជំទប់ឃុំ តំណាងមកពីមន្ទីរបរិស្ថាន ស្រុក ខេត្ត មន្ត្រីមកពីឩទ្យានជាតិវិរៈជ័យ តំណាងមន្ទីរធនធានទឹក កិច្ចការនារី កសិកម្ម និងតំណាងរបស់អង្គការ Save Cambodia’s Wildlife (SCW)។​ ការបង្ហាញពីគម្រោងស្តីពីរបកគំហើញពី VIA ត្រូវបានបង្ហាញដល់អ្នកចូលរួម ទាក់ទងនឹងផ្នែកកសិកម្ម ទីជម្រាល យេនឌ័រនិងជម្រើសមុខរបរចិញ្ចឹមជីវិត។ នៅក្រោយពីការបង្ហាញនីមួយៗ ពេលវេលាត្រូវទុកសម្រាប់ការចោទសួរ ក៏ដូចជាការពិភាក្សាបន្ថែមលើរបកគំហើញ។ នៅថ្ងៃទី ១ ដដែល ការបង្ហាញនិងពិភាក្សាពីផែនការសកម្មភាពពង្រាង ក៏ត្រូវបានធ្វើឡើងផងដែរ។ អ្នកចូលរួមត្រូវបានបែងចែកជា ៣ ក្រុម ពិភាក្សាពីផ្នែក កសិកម្ម យេនឌ័រនិងមុខរបរចិញ្ចឹមជីវិត និងផ្នែកទីជម្រាល។​ សកម្មភាពបន្ថែមមួយចំនួនត្រូវបានស្នើឡើងអោយដាក់បន្ថែមនៅក្នុងផែនការពង្រាង ដែលជាហេតុធ្វើអោយផែនការពង្រាងនេះកាន់តែមានភាពលម្អិត និងច្បាស់លាស់។ នៅព្រឹកថ្ងៃទី ២ នៃកិច្ចប្រជុំ ការពិភាក្សាពីសកម្មភាពដែលមន្ទីរពាក់ព័ន្ធនីមួយៗបាននិងកំពុងអនុវត្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ … Continue reading

Follow

Get every new post delivered to your Inbox.

Join 1,455 other followers